ភ្នំពេញ៖ កាលពីម្សិលមិញថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧ នគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់បានចាប់ឃាត់ខ្លួនឪពុកចិត្តតិរច្ឆានលោ្មភកាមម្នាក់នៅចំណុចបូរីអង្គរភ្នំពេញ ផ្លូវបេតុងក្រុម១៣ ភូមិទួលគោក សង្កាត់ទួលសង្កែ រាជធានីភ្នំពេញ ក្រោយពីបានធ្វើសកម្មភាពរំលោភកូនស្រីខ្លួនឯងបង្កើតបានសម្រេចរហូតដល់ទៅ២-៣ដង។
ក្មេងស្រីរងគ្រោះឈ្មោះ ស.អ.ណ អាយុទើបតែ៩ឆ្នាំ បានសមត្ថកិច្ច ឲ្យដឹងថា នាងត្រូវឪពុកតិរច្ឆានចាប់រំលោភបានសម្រេចរហូតពី២ទៅ៣ដង ព្រមទាំងគំរាមសម្លាប់ចោលទៀត បើហ៊ាននិយាយប្រាប់គេឯង។ ចំណែកឪពុកល្មោភកាមរូបនេះមានឈ្មោះ ហ៊ិន សំអាត អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៤៧៦១H ផ្លូវ៥៩៨ ក្រុមទី៣ ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ បច្ចុប្បន្នជនសង្ស័យត្រូវការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ កសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕



