ឪពុកតិរច្ឆាន ចាប់ចងព្យួរ.ក កូនស្រីអាយុ៨ឆ្នាំ ថតបង្ហោះឲ្យប្រពន្ធមើល ព្រោះខឹងហែកឯកសារ និងធ្វើឲ្យបែកដបស្រា…

គេហទំព័ររបស់អង់គ្លេសឈ្មោះ The Sun បានចុះផ្សាយពីហេតុការណ៍ ដ៏ខ្លោចចិត្តមួយ គឺឪពុកបង្កើត យកខ្សែទៅចង.កកូនស្រីរបស់ខ្លួន ព្រោះតែកូនស្រីនោះ មិនចង់ឲ្យឪពុកម្តាយទាំង២ លែងលះគ្នា។
មិនត្រឹមតែប៉ុណ្ណោះ បុរសជាឪពុក បន្ទាប់ពីចង និងព្យួរកកូនស្រីហើយ បានថតវីដេអូ ផ្ញើទៅឲ្យប្រពន្ធមើលទៀតផង ។ ដោយសារទ្រាំឃើញ អំពើដ៏ព្រៃផ្សៃរបស់ប្តីមិនបាន ប្រពន្ធក៏បានប្តឹងទៅប៉ូលិស ឲ្យតាមចាប់ប្តីតិរច្ឆាននោះ យកមកផ្តន្ទាទោសតាមច្បាប់ ។
ក្រោយពីទទួលពាក្យបណ្តឹង និងភស្តុតាងជាក់ស្តែងហើយ ប៉ូលិសបានស្រាវជ្រាវ និងចាប់បុរសជាប្តី បាននៅទីក្រុងក្វាងឈួន ម៉ុងធុនសេធួន ប្រទេសចិន ។ ចំណែកក្មេងស្រីរងគ្រោះ ត្រូវបានគេនាំទៅសង្គ្រោះនៅមន្ទីរពេទ្យ តែនាងតូច សំណាងល្អណាស់ ដែលពុំមានគ្រោះថ្នាក់ដល់ជីវិត ហើយត្រូវបានពេទ្យ ចិត្តវិទ្យាអប់រំនាងបន្ត ។
ឪពុកតិរច្ឆាន បានសារភាពប្រាប់ប៉ូលិសថា ខ្លួនទ្រាំនិងទង្វើរបស់កូនស្រីមិនបាន ព្រោះនាងបានធ្វើឲ្យរហែកឯកសារ លែងលះ ហើយព្រមទាំងធ្វើឲ្យបែកដបស្រាគាត់ទៀត ៕