បរទេស៖ បុរសជាងក្រឡឹងម្នាក់ចូលក្បាលក្នុងម៉ាស៊ីនដាច់ក្បាលខ្ទិចមួយកំណាត់លើគួរអោយរន្ធត់ក្នុងរោងសិប្បកម្មច្នៃគ្រឿងដែកមួយកន្លែង។ តាមសាក្សីកម្មករធ្វើការនៅទីនោះបាននិយាយថា មុនពេលកើតហេតុម៉ាស៊ីនក្រឡឹងមានបញ្ហាដំណើការមិនស្រួល ពួកគេបានហៅជាងម្នាក់មកជួលជុល ពេលនោះគាត់អោនក្បាលមើលម៉ាស៊ីនកំពុងវិល ភ្លាត់ស្នៀត ចូលក្បាលក្នុងម៉ាស៊ីនដាច់មួយកំណាត់ខាងលើខ្ចិចតែម្តង។



សូមមើលបន្ត៖ អណោចអធមណាស់!! ក្មេងប្រុសពីរនាក់លេងបិទពួនក្នុងពំនូកចំបើងម្នាក់រកមិនឃើញយកភ្លើងដុតចំបើងឆេះអ្នកពួនស្លាប់
ប្រទេសថៃ៖ ក្មេងប្រុសពីរនាក់លេងបិទពួនក្នុងពំនូកចំបើងពេលក្មេងប្រុសម្នាក់ទៀតរកមិនឃើញ ក៍យកភ្លើងដុតពនូកចំបើង ឆេះចំបើងនិងក្មេងប្រុសម្នាក់ទៀតដែលពួនក្នុងនោះស្លាប់ឡើងរួញក្រញ៉ុងមើលហើយគួរអោយរន្ធត់និងអណោចអធមពន់ពេកក្រៃ។ ហេតុការណ៍រន្ធត់ខាងលើនេះបានកើតឡើងក្នុង ប្រទេសថៃ។ យោងតាមប៉ូលីសបាននិយាយថា ក្មេងប្រុសទាំងពីរនាក់នេះជាបងប្អូនបង្កើតនិងគ្នា។ ក្មេងរងគ្រោះត្រូវជាបងប្រុស អាយុ៥ឆ្នាំរីឯប្អូនអ្នកដុតពនូកចំបើងនោះគឺជាប្អូនអាយុ ៤ឆ្នាំ។