ក្រុមហ៊ុន​ផលិត​កុនកូនជ្រូក​ជប៉ុន ដែល​ខ្សត់​តួ​ប្រុស ឥឡូវ​កំពុង​ស្វែងរក​បុរសៗណា​មាន​ទេពកោសល្យ​

ក្រុមហ៊ុន​ផលិត​កុនកូនជ្រូក​ជប៉ុន ដែល​ខ្សត់​តួ​ប្រុស ឥឡូវ​កំពុង​ស្វែងរក​បុរសៗណា​មាន​ទេពកោសល្យ​​

ខណៈ​ឧស្សាហកម្ម​ភាពយន្ត​អាសអាភាស​ជប៉ុន​កំពុង​ប្រឈមមុខ​កង្វះ​តួ​ប្រុស ក្រុមហ៊ុន​ជប៉ុន​មួយ​ឈ្មោះ Tokyo Dreams នឹង​មក​ទីក្រុង​គូ​ឡា​ឡាំ​ពួ ដើម្បី​ស្វែងរក​តារា​សិច​ប្រុសៗ​។​

​ ​ស្របពេល​ដំណឹង​នេះ​ហាក់​មិនគួរ​ឱ្យ​ជឿ ករណីនេះ​ត្រូវគេ​រាយការណ៍​ថា ក្រុមហ៊ុន​ខាងលើ​ពីមុន​បាន​បើក​ការធ្វើ​តេស្ត​នៅ​ប្រទេស​សិង្ហ​បុរី ហើយ​បាន​រកឃើញ​តួ​ប្រុស​ប្រាំ​នាក់​ក្នុងចំណោម ២៥ នាក់​ដែល​បានដាក់​ពាក្យ​។​

​ ​នៅក្នុង​កិច្ចសម្ភាសន៍​ជាមួយ Sunday Register អ្នកគ្រប់គ្រង​ជ្រើសរើស​បុគ្គលិក​លោក Shime Tashiaki បាន​និយាយថា “​យើង​ឃើញ​តួ​សម្ដែង​ល្អឥតខ្ចោះ​មួយចំនួន​ក្នុងការ​សម្ដែង​នៅ​ប្រទេស​សិង្ហ​បុរី ហើយ​បានស្នើ​កុងត្រា​ចំនួន​ប្រាំ​ដល់​បុរស​ដែល​សម្ដែង​បានល្អ​ជាងគេ​”​។​

​ ​”​ឥឡូវ​យើង​សង្ឃឹមថា នឹង​ស្វែងរក​តារា​សម្ដែង​មាន​សមត្ថភាព​បន្ថែម​នៅ​ការ​ម្ដែ​ង​ក្នុងប្រទេស​ម៉ាឡេស៊ី ដែល​នឹង​ធ្វើឡើង​នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួ​។ ត្រង់ចំណុច​នេះ យើង​កំពុង​ស្វែងរក​កន្លែង​ស័ក្ដិសម​មួយ​”៕

ប្រភព៖ បរទេស