លោកតាអាចារ្យរៀបចំមង្គលការកម្ពុជាមួយរូបទៅធ្វើអាចារ្យដល់បរទេស មិនត្រឹមតែប៉ុណ្ណោះអាចនិយាយភាសាបារាំងបានយ៉ាងរអិលទៀតផង។ តាមរយៈវីដេអូមួយ បានឱ្យដឹងថា ក្នុងពិធីមង្គលការនោះ មានកូនកំឡោះជាជនជាតិបារាំង ចំណែកកូនក្រមុំជាខ្មែរ។
_large.png)
វីដេអូ ដែលបានចែកចាយពេញបណ្ដាញសង្គមនោះ បានបង្ហាញទៀតថា ទោះបីជាមង្គលការនោះមិនបានរៀបចំនៅកម្ពុជា ពិតមែន ប៉ុន្តែនៅតែរក្សាទំនៀមទម្លាប់ តាមប្រពៃណីខ្មែរ គួរឱ្យសរសើរ។ ហើយអ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ ភ្ញៀវដែលអញ្ជើញចូលរួមសុទ្ធតែជាបរទេសសូម្បីតែអ្នកថតរូបក៏បរទេសដែរ។ ចំណែកអ្នកកំដរទាំងខាងស្រី និងខាងប្រុសសុទ្ធតែជាខ្មែរ។
_large.png)
ចង់ដឹងលោកតានិយាយភាសាបារាំងបានល្អប៉ុណ្ណា សូមទស្សនាទាំងអស់គ្នា៖
អត្ថបទ៖ ថោ ច័ន្ទឬទ្ធិ