ភ្នំពេញ៖ អាចនិយាយបានថាស្រឡាយព្រះរាជបុត្រា បុត្រី ក៏ដូចជា ព្រះរាជនត្តា របស់ព្រះបាទសម្តេច នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ សុទ្ធសឹងតែជាអ្នកមានទេពកោសល្យយ៉ាងល្អប្រសើរ នៅក្នុងវិស័យតន្រ្តីដូចជាព្រះអង្គដែរ។

ជាការពិតណាស់ បើយោងតាមការបង្ហោះរបស់ទំព័រហ្វេសប៊ុកដែលមានឈ្មោះ Royal du Cambodge កាលពីថ្មីនេះ បានឲ្យឃើញពីទេពកោសល្យច្រៀងជាភាសាអង់គ្លេស អមជាមួយសម្លេងហ្គីតាយ៉ាងពិរោះគួរឲ្យទាក់ទាញ របស់ព្រះអង្គម្ចាស់ នរោត្តម រស្មីខែមុន្នី ត្រូវជា ព្រះរាជនត្តា នៃ ព្រះបរមរតនកោដ្ឋ និងត្រូវជាព្រះបុត្រា របស់សម្តេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មីផងដែរ។

គួរឲ្យដឹងថា បច្ចុប្បន្នព្រះអង្គម្ចាស់ នរោត្តម រស្មីខែមុន្នី កំពុងតែសិក្សាផ្នែកសិល្បៈតូរ្យតន្រ្តី នៅឯសហរដ្ឋអាមេរិករយៈពេល២ឆ្នាំមកហើយ ហើយនៅក្នុងពេលឆាប់ៗខាងមុខនេះ ពោលគឺនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧ ព្រះអង្គនឹងបញ្ចប់ការសិក្សាជាស្ថាពរផងដែរ។

ដោយឡែកអ្វីដែលពិសេសជាងនេះទៅទៀតនោះ គឺថ្មីៗនេះ ព្រះអង្គម្ចាស់ ក៏បានចូលរួមក្នុងការប្រកួតតូរ្យតន្ត្រីដ៏ធំមួយនៅសហរដ្ឋអាមេរិក « The American Academy of Dramatic Arts in Hollywood»ដែលជាកន្លែងដែលព្រះអង្គកំពុងសិក្សាថែមទៀតផង។

បន្ថែមពីនេះ ព្រះអង្គគឺជាបុគ្គលមួយរូបដែលទទួលបានការស្រលាញ់រាប់អាន យ៉ាងច្រើនពីសំណាក់មិត្តៗ និងលោកគ្រូអ្នកគ្រូ នៅឯសាលាតូរ្យតន្រ្តីនេះផងដែរ៕

ដូចនេះកុំឲ្យខាតពេលយូរ ចង់ដឹងថាសំនៀងរបស់ព្រះអង្គពិរោះយ៉ាងណានោះ ទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

ព្រះអង្គម្ចាស់ នរោត្តម រស្មីខែមុន្នី ដែលជាព្រះរាជនត្តារបស់ សម្តេចតា មានសំនៀងពិរោះមិនធម្មតា(មានវីដេអូ)