
គេជឿជាក់ថា មនុស្សដែលមានខ្សែបន្ទាត់បែបនេះនៅលើបាតដៃ គឺមានទេវតាតាមមើលថែរក្សា។ មិនតែប៉ុណ្ណោះ ពួកគេអាចឆ្លងកាត់ឧបសគ្គយ៉ាងងាយស្រួល និងមានសំណាងទាំងនៅក្នុងរឿងស្នេហា និងជីវិតរស់នៅទៀតផង។

ជាមួយគ្នានេះដែរ គេមានជំនឿថា នៅពេលមនុស្សដែលមានខ្សែបន្ទាត់ទេវតានៅលើបាតដៃ ជួបការលំបាក គ្រោះថ្នាក់ ឬ មានហេតុការណ៍អ្វីមួយកើតឡើងចំពោះពួកគេ ពេលនោះនឹងមានទេវតាតាមជួយថែរក្សា ដើម្បីឲ្យគេជៀសផុសពីស្ថានភាពទាំងនោះ។ មិនតែប៉ុណ្ណោះពួកគេតែងតែអាចគ្រប់គ្រងស្ថានភាព ដើម្បីជៀសផុសពីទុក្ខ និងគ្រោះថ្នាក់ ហើយជំនួសមកវិញនូវភាពរីករាយ សុភមង្គល សន្តិភាព និង សុខុមាលភាព។
ទោះជាយ៉ាងណា មិនមែនមនុស្សគ្រប់គ្នា សុទ្ធតែមានខ្សែបន្ទាត់បែបនេះនៅលើបាតដៃនោះទេ។ ខ្សែបន្ទាត់នេះ ត្រូវបានគេហៅថា «Guardian Angel Line» ដែលវារត់ស្របទៅនឹង ខ្សែបន្ទាត់ជីវិត «Lifeline» នៅលើបាតដៃខាងឆ្វេង៕
