

ជួយស៊ែរដើម្បីប្រុងប្រយ័ត្នទាំងអស់គ្នាពេលដកលុយ! សាហាវណាស់ចោរឈរចាំប្លន់នៅក្នុងទូរ ATMតែម្ដង (មានវីដេអូប្លន់ស្ដែងៗ)



អាសូរបុរសជាងក្រឡឹងម្នាក់អោនមើលម៉ាស៊ីនចូលដាច់ក្បាលខ្ទិចមួយកំណាត់លើគួរអោយរន្ធត់
ក្រុមហ៊ុនផលិតកុនកូនជ្រូកជប៉ុន ដែលខ្សត់តួប្រុស ឥឡូវកំពុងស្វែងរកបុរសៗណាមានទេពកោសល្យ
ខណៈឧស្សាហកម្មភាពយន្តអាសអាភាសជប៉ុនកំពុងប្រឈមមុខកង្វះតួប្រុស ក្រុមហ៊ុនជប៉ុនមួយឈ្មោះ Tokyo Dreams នឹងមកទីក្រុងគូឡាឡាំពួ ដើម្បីស្វែងរកតារាសិចប្រុសៗ។
ស្របពេលដំណឹងនេះហាក់មិនគួរឱ្យជឿ ករណីនេះត្រូវគេរាយការណ៍ថា ក្រុមហ៊ុនខាងលើពីមុនបានបើកការធ្វើតេស្តនៅប្រទេសសិង្ហបុរី ហើយបានរកឃើញតួប្រុសប្រាំនាក់ក្នុងចំណោម ២៥ នាក់ដែលបានដាក់ពាក្យ។
នៅក្នុងកិច្ចសម្ភាសន៍ជាមួយ Sunday Register អ្នកគ្រប់គ្រងជ្រើសរើសបុគ្គលិកលោក Shime Tashiaki បាននិយាយថា “យើងឃើញតួសម្ដែងល្អឥតខ្ចោះមួយចំនួនក្នុងការសម្ដែងនៅប្រទេសសិង្ហបុរី ហើយបានស្នើកុងត្រាចំនួនប្រាំដល់បុរសដែលសម្ដែងបានល្អជាងគេ”។
”ឥឡូវយើងសង្ឃឹមថា នឹងស្វែងរកតារាសម្ដែងមានសមត្ថភាពបន្ថែមនៅការម្ដែងក្នុងប្រទេសម៉ាឡេស៊ី ដែលនឹងធ្វើឡើងនៅទីក្រុងគូឡាឡាំពួ។ ត្រង់ចំណុចនេះ យើងកំពុងស្វែងរកកន្លែងស័ក្ដិសមមួយ”៕
ប្រភព៖ បរទេស
ក្រុមហ៊ុនផលិតកុនកូនជ្រូកជប៉ុន ដែលខ្សត់តួប្រុស ឥឡូវកំពុងស្វែងរកបុរសៗណាមានទេពកោសល្យ

គួរឱ្យអាណិតជាពន់ពេក ដែលយុវនិស្សិតច្បាប់ម្នាក់បានខិតខំរៀនជិតចប់រហូតដល់ឆ្នាំទី៤ទៅហើយ បែរជាត្រូវបាត់បង់ជីវិតយ៉ាងអាណោចអាធ័ម នៅលើដងផ្លូវទៅវិញនៅពេលរូបគេកំពុងតែជិះម៉ូតូមួយគ្រឿងមកពីស្រុកកំណើត ដោយមានដឹកអង្ករយកមកទុកហូប ។ នៅពេលនោះ ជួនមេឃកំពុងតែមានភ្លៀងធ្លាក់ផងនោះ ក៏ត្រូវបានរថយន្តមិនស្គាល់ម៉ាកមួយគ្រឿង បើកមកកៀររផ្ទប់បណ្តាលឱ្យដួលបោកក្បាលទៅនឹងរបាំងថ្មពុះចែកទ្រូងផ្លូវ រួចបើករត់គេចខ្លួនបាត់ស្រមោល ។

ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ៤ល្ងាច ថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០១៧ នេះ នៅមុខផ្ទះលេខ ២៣៣ ផ្លូវលេខ ២៧១ ក្នុងសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន ។
និស្សិតរងគ្រោះមានឈ្មោះ ផេង សិរីបណ្ឌិត អាយុ ២៤ឆ្នាំ ជានិស្សិតច្បាប់ឆ្នាំទី៤ ស្នាក់នៅផ្ទះជួលក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ មានស្រុកកំណើតនៅភូមិថ្កុល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ។

មុនពេលកើតហេតុ យុវនិស្សិតរងគ្រោះជិះម៉ូតូម៉ាក C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1I 1312 មួយគ្រឿងតែម្នាក់ឯង ដោយមានដឹកអង្ករមួយកំណាត់បាវពីក្រោយផងដែរ ក្នុងគោលបំណងសំដៅទៅកាន់ផ្ទះជួលរបស់ខ្លួន នៅឯស្ទឹងមានជ័យ។ លុះមកដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែមានរថយន្តមិនស្គាល់ម៉ាកមួយគ្រឿងបើកមកពីក្រោយ និង កៀរបណ្តាលឱ្យដួល និង បោកក្បាលទៅលើរនាំងពុះចែកទ្រូងផ្លូវបណ្តាលឱ្យស្លាប់ទាំងមេឃកំពុងមានភ្លៀងធ្លាក់ ហើយអូសបាវអង្ករកំពប់ពេញផ្លូវផងដែរ រួចបើករត់គេចខ្លួនបាត់ស្រមោល ។

ភ្លាមៗនោះ នគរបាលចរាចរណ៍ខណ្ឌចំការមន ក៏បានចុះមកដល់ធ្វើការវាស់វែងនៅកន្លែងកើតហេតុ និង កំពុងតែធ្វើការស្រាវជ្រាវតាមរយៈកាមេរ៉ាសុវត្ថិភាពរករថយន្តបង្ក ដើម្បីយកមកធ្វើការផ្តន្ទាទោសតាមផ្លូវច្បាប់ ៕ សុថាត់


ប្រភព ប្រជាប្រិយ
គួរឱ្យអាណិតខ្លាំងណាស់ រៀនជិតចប់ហើយ បែរជាជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់
ភ្នំពេញ ៖ ពីរនាក់ប្តីប្រពន្ធ រវល់ចេញទៅធ្វើការ និងទៅរត់ម៉ូតូកង់បី ត្រឡប់មកវិញ ទើបដឹងថា កូនប្រុស អាយុ៨ឆ្នាំ បានលង់ទឹកជ្រោះបាត់ស្នេហ៍ ស្លាប់បាត់ទៅហើយ ធ្វើឱ្យឪពុកម្តាយ មានការសោកស្តាយជាពន់ពេក ដែលហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៤ល្ងាច ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវលំ នៅចំណុចជ្រោះបាត់ស្នេហ៍ ស្ថិតនៅក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ។
កុមារាដែលលង់ទឹកស្លាប់ មានឈ្មោះ ឌី វិច្ឆិកា អាយុ ៨ឆ្នាំ ស្នាក់នៅទួលសង្កែ ខណ្ឌឬស្សីកែវ មានឪពុកឈ្មោះ សូ បញ្ញា អាយុ ២៨ឆ្នាំ មុខរបរជាអ្នករត់ម៉ូតូកង់បី មានស្រុកកំណើត ឃុំឈើទាល ស្រុកស្វាយជ្រុំ ខេត្តព្រៃវែង និងមានម្តាយឈ្មោះ ប្រីត ស្រីធា អាយុ ២៦ឆ្នាំ មុខរបរធ្វើការរោងចក្រ ស្នាក់នៅនិងស្រុកកំណើតជាមួយគ្នា ។
តាមប្រភពព័ត៌មាន ពីឪពុកបានអោយដឹងថា ប្តីប្រពន្ធគាត់ មានកូនប្រុសម្នាក់ អាយុ៨ឆ្នាំ មុនពេលកើតហេតុ គាត់បានចេញ ទៅរត់ម៉ូតូកង់បីតាំងពីព្រឹក ចំនែកឯប្រពន្ធរបស់គាត់ បានចេញទៅធ្វើការរោងចក្រ ដោយផ្ញើរកូនប្រុស ឱ្យនៅជាមួយអ្នកជិតខាង រហូតដល់ម៉ោងហូបបាយ ទើបគាត់មកដាំបាយឱ្យកូនហូប។ ដោយឡែកនៅវេលាម៉ោង ជាង៤ល្ងាច ថ្ងៃកើតហេតុ គាត់បានទិញម្ហូប យកមកធ្វើ តែមិនបានឃើញកូនទេ នឹកស្មានថា កូនដើរលេង ជាមួយកូនអ្នកជិតខាង ក៏បាននៅផ្ទះធ្វើម្ហូប ស្រាប់តែមានអ្នករត់ម៉ូតូឌុប មកប្រាប់ថា ឃើញកូនប្រុសរបស់គាត់ លង់ទឹកស្លាប់ នៅជ្រោះបាត់ស្នេហ៍ ភ្លាមៗនោះ គាត់មិនអស់ចិត្ត ក៏រត់ទៅមើល ឃើញសពកូនប្រុសរបស់គាត់ អណ្តែតលើទឹក ស្លាប់បាត់ទៅហើយ ។
ក្រោយកើតហេតុ ពីរនាក់ប្តីប្រពន្ធជាឪពុកម្តាយ បានត្រឹមយំសោកបោកខ្លួន ផ្អើលដល់អ្នកជិតខាង នាំគ្នាចោមរោមមើល ទាំងក្តីអាណិតអាសូរជាពន់ពេក ជាមួយគ្នានេះដែរ លោកចៅសង្កាត់ទួលសង្កែ បានឧបត្ថម្ភថវិការចំនួន ៥០ម៉ឺនរៀល និងអង្គរចំនួន ៥០គីឡូ ដល់គ្រួសារសពផងដែរ ។ សពជនរងគ្រោះ ត្រូវបានឪពុកម្តាយ យកទៅធ្វើបុណ្យ នៅឯស្រុកកំណើត នៅខេត្តព្រៃវែងទៅតាមប្រពៃណី ៕
សហការី kbn-live.com
បានត្រឹមយំសោក ស្ដាយកូនជាពន់ពេក…ម្ដាយចេញពីធ្វើការ មកធ្វើម្ហូបឱ្យកូនហូប ស្រាប់តែឮគេប្រាប់ថា «កូនលង់ទឹកស្លាប់ហើយ…»
ប្រទេសថៃ៖ ព្រះសង្ឃអាយុ៦០ឆ្នាំមួយអង្គ បានលួងលោមក្មេងស្រី អាយុ៩ឆ្នាំ ឡើងកុដដើម្បីធ្វើអំពើអនាចារ អស់រយៈពេល១ឆ្នាំមកហើយ ទំរាំឪពុកម្តាយរបស់ក្មេងស្រី តាមទាន់ខណៈពេលកំពុងនាំ ក្មេងស្រីរងគ្រោះជាអនិតិជន ឡើងទៅលើកុដម្តងទៀត ។កាលពីពេលថ្មីៗកន្លងទៅនេះ មានប្រជាពលរដ្ឋជាច្រើននាក់ បានរិះគន់មន្ត្រីប៉ូលិស ដែលបានដោះលែងព្រះសង្ឃ១អង្គ ព្រះជន្ម៦០ឆ្នាំ ក្រោយពីឪពុកម្តាយក្មេងស្រី ចាប់បាននៅក្នុងកុដផ្ទាល់ខ្លួន ដែលកំពុងតែប្រព្រឹត្តអំពើអានាចារ មកលើក្មេងស្រីរងគ្រោះ អាយុ៩ឆ្នាំ ។
បើតាមឪពុកម្តាយរបស់ ក្មេងស្រីរងគ្រោះ បានប្រាប់ប៉ូលិសថា នៅថ្ងៃកើតហេតុ កូនស្រី និងកូនប្រុសម្នាក់ទៀត បាននាំគ្នាទៅរត់លេង នៅក្នុងវត្ត ខណៈនោះក្មេងប្រុសដែលជាបង បានរត់ទៅទិញនំញ៉ាំ ហើយពួកគេទាំង២នាក់ បានបែកផ្លូវគ្នា ហើយនៅក្នុងវត្ត កំពុងតែមានកម្មវិធីបុណ្យផងនោះ ស្រាប់តែព្រះសង្ឃខាងលើ បានប្រាប់កូនស្រីរបស់គាត់ ឲ្យឡើងទៅយកឥវ៉ាន់ នៅលើកុដ។
ក្រុមគ្រួសាររបស់ក្មេងស្រីរងគ្រោះ បាននាំគ្នាទៅដាក់ពាក្យបណ្តឹង ទៅអង្គការក្រៅរដ្ឋាភិបាល ដែលមើលថែក្មេងទទួលរង នូវអំពើអានាចារលើខ្លួនប្រាណ ដើម្បីឲ្យអង្គការនោះជួយស្វែងរក យុត្តិធម៌ដល់កូនស្រីរបស់ខ្លួន និងបានប្តឹងព្រះសង្ឃរូបនោះ ឲ្យសឹកចេញពីវត្តផងដែរ ៕
KBN-Live
ហួសចិត្ត!!! ព្រះសង្ឃអាយុ៦០ឆ្នាំ លួងលោមក្មេងស្រី៩ឆ្នាំ ប្រព្រឹត្តអានាចារនៅក្នុងកុដ… ទំរាំតែឪពុកម្តាយដឹង មួយឆ្នាំ!
បណ្ឌិតគ្នាយើង! គាត់បានស្លាប់ហើយ!!!
២៥-កញ្ញា-១៩៩៣ – ២១-ឧសភា-២០១៧
បណ្ឌិត ជាកូនច្បងរបស់គ្រួសារគ្រូបង្រៀនមួយដែលមានកូន ៤ នាក់នៅឯស្រុកស្អាង ខេត្តកណ្ដាល។ គាត់ទទួលបានអាហារូបករណ៍ផ្នែកច្បាប់ នៅឯសាកលវិទ្យាល័យ ភូមិន្ទនីតិសាស្រ្ត និង វិទ្យាសាស្រ្តសេដ្ឋកិច្ច។ រៀនឆ្នាំទី ៤ ផង ធ្វើជាគ្រូបង្រៀនគួរក្រៅម៉ោងផង ធ្វើការងារស្ម័គ្រចិត្តក្នុងកិច្ចការសង្គមផង បណ្ឌិតបានតស៊ូខ្លាំងណាស់ ដើម្បីខ្លួនឯង គ្រួសារ និង ព្រះរាជាណាចក្ររបស់គាត់។ គាត់មានសេចក្ដីប្រាថ្នាដ៏ធំមួយ គឺចង់ក្លាយជា “ចៅក្រម” ដែលនឹងផ្ដល់យុត្តិធម៌សម្រាប់ប្រជាជនខ្មែររបស់គាត់។ គាត់មានគំនិតល្អៗជាច្រើន រាប់ថាជាទស្សនវិជ្ជាក៏បាន។ គាត់ចូលចិត្តចែករំលែកខ្លាំងណាស់ ក៏ចូលចិត្តស្ដាប់ និង ទទួលយកគំនិតអ្នកដទៃដោយមានការពិចារណាច្បាស់លាស់ផងដែរ។
បណ្ឌិត គឺជាសមាជិកម្នាក់នៅក្នុងក្រុមការងារ “កូនទំពាំងពិសិដ្ឋ” ដែលជាកម្មវិធីមួយដ៏សំខាន់របស់ព្រឹត្តិការណ៍ “កាលយើងនៅក្មេង” ដើម្បីចូលរួមធ្វើឲ្យកុមារកម្ពុជាទាំងឡាយមានវាសនាដូចគ្នា តាមរយៈ “ការលើកស្ទួយការអាន”។
បណ្ឌិត គឺជាសមាជិកដ៏សកម្មម្នាក់។ គាត់ស្រឡាញ់ព្រឹត្តិការណ៍ “កាលយើងនៅក្មេង” នេះខ្លាំងណាស់។ គាត់តែងតែចូលរួមគ្រប់សកម្មភាពទាំងអស់ ដើម្បីជ្រោមជ្រែងនូវវិវឌ្ឍនភាពនៃព្រឹត្តិការណ៍នេះ។
បណ្ឌិតតែងតែមានវត្តមានមុនគេជានិច្ចនៅរាល់ពេលណាត់ជួប និង ប្រជុំនានា។ ទឹកមុខ និង ទឹកចិត្តរបស់គាត់ពោរពេញទៅដោយភាពស្វាហាប់ ច្បាស់លាស់ ដែលបង្ហាញអំពីសេចក្ដីប្រាថ្នាតែមួយគត់សម្រាប់សង្គមជាតិរបស់គាត់យ៉ាងខ្ពង់ខ្ពស់ នោះគឺ “ព្រះរាជាណាចក្រយើងរីកចម្រើន”។
បណ្ឌិត! ខ្ញុំពិតជាគោរព និង ឲ្យតម្លៃអ្នកខ្លាំងណាស់។ អ្នកមានឧត្តមគតិដ៏ខ្ពង់ខ្ពស់។ ខ្ញុំសោកស្ដាយមែនទែនដែលព្រឹត្តិការណ៍យើងបានបាត់បង់កោសិកាដ៏មានសក្ដានុពលដូចជារូបអ្នក។
អរគុណដែលអ្នកបានចូលរួមនៅក្នុងក្រុមការងារយើង ដើម្បីលើកស្ទួយព្រះនគរយើង។
អរគុណសម្រាប់ការខិតខំរបស់អ្នកដើម្បីសង្គមជាតិអ្នករហូតមក។
មានពាក្យជាច្រើនដែលខ្ញុំចង់ប្រាប់អ្នកឲ្យមានមោទកភាពចំពោះខ្លួនអ្នកខ្លាំងណាស់។ បណ្ឌិតដឹងទេ អ្នកតែងតែផ្ដល់នូវកម្លាំងចិត្តដល់ខ្ញុំជានិច្ច គឺជាកម្លាំងចិត្ត និង សេចក្ដីសង្ឃឹមដ៏មហិមានៅគ្រប់ពេលវេលា។
ជាអវសាន្តនេះ ក្នុងនាមខ្ញុំជាប្រធានក្រុមទាយាទអង្គរ សូមបួងសួងឲ្យបណ្ឌិតបានទៅដល់ឋានសុគតិភព និង បួងសួងឲ្យបណ្ឌិតឆាប់បានចាប់កំណើតលើផែនដីនៃក្រុងកម្ពុជារបស់យើងឆាប់ៗ ដើម្បីចូលរួមលើកស្ទួយព្រះនគរយើង ត ទៅមុខទៀត ឲ្យបានដូចឧត្តមគតិអ្នក គ្រប់ៗជាតិ។
បណ្ឌិត! អ្នកនៅតែជាទាយាទអង្គររហូតណា៎៖ ជាក្ដីសង្ឃឹម និង កម្លាំងចិត្តរបស់ក្រុមទាយាទអង្គរ និង ព្រឹត្តិការណ៍ “កាលយើងនៅក្មេង”៕
ទំនាក់ទំនងចូលរួមរំលែកទុក្ខ៖
០៩៣ ២៩ ៦៧ ៩៧ / ០១២ ៦៧ ៩៩ ៩៥
#ទាយាទអង្គរ
#កាលយើងនៅក្មេង
ប្រភព៖ ទាយាទអង្គរ – ព្រឹត្តិការណ៍ « កាលយើងនៅក្មេង »












ប្រវត្ដិសង្ខេបនិស្សិតច្បាប់ឆ្នាំទី៤ “ផេង សិរីបណ្ឌិត” ពួកយើងសោកស្ដាយណាស់ដែលបាត់បង់ «ទំពាំងដ៏ពិសិដ្ឋ » សូមចូលរួមរំលែកទុក្ខក្រុមគ្រួសារសពផង !!!





អ្នករើសអេតចាយ ក្លាយជាអ្នកមានពុំដឹងខ្លួន! ព្រោះតែរើសបាន “គល់ឈើពុក” មានតម្លៃរាប់លានដុល្លារ

ជីវិតខ្ញុំ បើគ្មានស្លឹកនេះទេគឺត្រូវចប់..! ខ្ញុំមើលអស់ជិតម៉ឺនហើយ តែមកជាថ្នាំនេះទៅវិញ ធាតុផ្សំតែ២មុខទេ! សូមជួយចែករំលែកបន្តដល់អ្នកកើតជំងឺនេះបានដឹងផង

វាជាឱសថព្យាបាលជំងឺគ្រុនចាញ់ ព្រោះឱ្យតែដល់រដូវនេះ
គឺចាប់ផ្តើមក្តៅខ្លួន ហើយញាក់គ្មានថ្នាំពេទ្យណា មកព្យាបាលខ្ញុំឱ្យជាដាច់នោះទេ ខ្ញុំមើលអស់ជិតម៉ឺនហើយថ្នាំពេទ្យ តែមកជា ស្លឹកកន្រ្ទាងខេត្ត និងស្រាបៀរធម្មតាទៅវិញ គឺមានតែឱសថបុរាណនេះហើយ!

កាលពី៧ឆ្នាំមុន បើគ្មានវាទេ ខ្ញុំក៏មិនបានជួបកល្យាណមិត្តដ៏ល្អៗនេះដែរ។
វិធីធ្វើ៖ បេះយកស្លឹកបុក ហើយចាក់ស្រាបៀរចូលយកកន្សែងច្រោះ ហូប១ថ្ងៃតែ១ដងទេ នេះជាវិធីងាយ ហើយស្រូលរក ហូបភ្លាម ត្រជាក់ភ្លាម។

កាលពី៧ឆ្នាំមុន បើគ្មានវាទេ ខ្ញុំក៏មិនបានជួបកល្យាណមិត្តដ៏ល្អៗនេះដែរ។
វិធីធ្វើ៖ បេះយកស្លឹកបុក ហើយចាក់ស្រាបៀរចូលយកកន្សែងច្រោះ ហូប១ថ្ងៃតែ១ដងទេ នេះជាវិធីងាយ ហើយស្រូលរក ហូបភ្លាម ត្រជាក់ភ្លាម។

ជីវិតខ្ញុំ បើគ្មានស្លឹកនេះទេគឺត្រូវចប់..! ខ្ញុំមើលអស់ជិតម៉ឺនហើយ តែមកជាថ្នាំនេះទៅវិញ
សូមជួយចែករំលែកបន្តដល់អ្នកកើតជំងឺនេះបានដឹងផង